ហេតុអ្វីចូលរួមជាមួយយើង ?
យើងផ្តល់ជូននូវ អត្ថប្រយោជន៍ដែលមានភាពប្រកួតប្រជែងដល់និយោជិក ឬបុគ្គលិក គ្រប់កម្រិត ។ លើសពីនេះទៅទៀតបុគ្គលិកទាំងអស់នឹងទទួលបាន កម្មវិធី បណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេ សម្រាប់កំណើននាពេលអនាគត។
ឱកាសការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយ ដែលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (NBC) ។ ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាជម្រើសដំបូង និងជាដៃគូយុទ្ធសាស្រ្តដ៏ល្អបំផុត ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងបង្កើតតម្លៃប្រកបដោយចីរភាពសម្រាប់ ភាគទុនិក បុគ្គលិក និងសហគមន៍។ បេសកកម្មរបស់យើងគឺដើម្បីរចនាច្នៃប្រឌិត ដំណោះស្រាយហិរញ្ញវត្ថុ និងផ្តល់សេវាល្អដើម្បីបង្កើនគុណភាពជីវិតប្រសើរជាងមុន។
ជាមួយនឹងចក្ខុវិស័យ និងបេសកកម្ម ច្បាស់លាស់ យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាពខ្ពស់ដើម្បីបំពេញការងារ គ្រប់មុខតំណែង។
របៀបក្នុងការដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV របស់អ្នក (មិនធំជាង 1mb) ដែលមានរូបថតថ្មីៗ និងឯកសារដែលមានឈ្មោះជា CV របស់ Mr.XXX មកកាន់អាស័យដ្ឋានខាងក្រោម។ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះដែលនឹងត្រូវទាក់ទងទៅសម្ភាសន៍។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក
នាយកដ្ឋានធនធានមនុស្ស
ទូរស័ព្ទលេខ: ០២៣ ៩០១ ៦៨៨ / ០៨៦ ៩៩៩ ៥៧៦
អ៊ីម៉ែល: info@familymfi.com.kh, hr@familymfi.com.kh
អាសយដ្ឋាន: ផ្ទះលេខ KH១+KH២ ផ្លូវ១០៥ សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ.