ការធ្វើកម្មវិធីសប្បុរសធម៌ទៅកាន់មណ្ឌលកុមារកំព្រា
នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៤ គណះគ្រប់គ្រងនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី បានធ្វើកម្មវិធីសប្បុរសធម៌ទៅកាន់មណ្ឌលកុមារកំព្រា ព្រៃជ្រុំ ដែលស្ថិតនៅ ភូមិព្រៃជ្រុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ដោយមើលឃើញពីការលំបាក និងដោយក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ ដែលមកស្នាក់នៅមណ្ឌលកុមារកំព្រា ពួកយើងបានចូលរួមផ្តល់ជា សម្ភារសិក្សា គ្រឿងបរិភោគ ទៅកាន់កុមារចំនួន ៦៥ នាក់ដែលស្នាក់នៅមណ្ឌលកុមារកំព្រា លើសពីនេះពួកយើងក៏បានបរិច្ចាកថវិការចំនួន ១,៦០០,០០០រៀល ដើម្បីជួសជុលប្រព័ន្ធទឹកស្អាតដែរខូច និងអាចមានទឹកស្អាត អនាម័យ ញាំដូចមុនវិញ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី បានប្តេជ្ញាចិត្ត នឹងបន្តចូលរួមចំណែក ជួយប្រជាជនកម្ពុជាយើង។
![](http://familymfi.com.kh/wp-content/uploads/2024/03/5.jpg )
![](http://familymfi.com.kh/wp-content/uploads/2024/03/3.jpg)
![](http://familymfi.com.kh/wp-content/uploads/2024/03/2.jpg)
![](http://familymfi.com.kh/wp-content/uploads/2024/03/1.jpg)
![](http://familymfi.com.kh/wp-content/uploads/2024/03/7.jpg)
![](http://familymfi.com.kh/wp-content/uploads/2024/03/6.jpg)