Search for:
Slide 2

អំពីក្រុមប្រឹក្សាភិបាល


លោកTAN SZE WEE

ប្រធានក្រុមប្រឹក្សាភិបាល

លោក TAN SZE WEE ជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក។ លោកក៏ជាប្រធានគណៈកម្មាធិការសវនកម្ម គណៈកម្មាធិការតម្លៃការ និងតែងតាំង និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមផងដែរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ ពីសកលវិទ្យាល័យ Hertfordshire ប្រទេសម៉ាឡេស៊ី។ ក្រៅពីតួនាទីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក លោកក៏បានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការរបស់ក្រុមហ៊ុនអាជីវកម្ម និងក្រុមហ៊ុនវិនិយោគជាច្រើនរួមមាន៖ ក្រុមហ៊ុន Perniagaan Kayu Kayan T&Y S/B ក្រុមហ៊ុន Syarikat Berjaya និង ក្រុមហ៊ុន 88 Pawnshop Co., Ltd.។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល លោក TAN SZE WEE បានផ្តល់នូវភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ និងទិសដៅអភិវឌ្ឍរយៈពេលវែងសម្រាប់គ្រឹះស្ថាន។ ដោយសារមានបទពិសោធន៍ទូលំទូលាយក្នុងវិស័យធុរកិច្ច និង សមត្ថភាពដឹកនាំដ៏រឹងមាំ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយចីរភាព លើកកម្ពស់នវានុវត្តន៍ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់គ្រឹះស្ថាន។ ជាមួយគ្នានេះ លោកនៅតែបន្តប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃស្នូល របស់គ្រឹះស្ថាន ធានាការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងបង្កើតតម្លៃ យូរអង្វែងជូនអតិថិជន ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់។

លោកស្រី CHOU CHIAO-YU

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី CHOU CHIAO-YU បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតៃវ៉ាន់ ប៉ែក ខាងត្បូង (Southern Taiwan University of Science and Technology) នៃកោះតៃវ៉ាន់។ បន្ថែមពីលើតួនាទីជាសមាជិកក្រុមប្រឹក្សា ភិបាលនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក លោកស្រីក៏កំពុងបម្រើការងារ និងចូលរួមក្នុងការដឹកនាំក្រុមហ៊ុនជាច្រើនផងដែរ រួមមាន៖ សហការីធនាគារជាន់ខ្ពស់ នៅ Farmer Bank of China, ជាទីប្រឹក្សា នៅJ&L Investment Consultant Co. Ltd. និងជាប្រធានផ្នែកហិរញ្ញវត្ថុ នៅJ&L Development Co., Ltd.។

ក្នុងនាមជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម ក លោកស្រីនាំមកនូវ ជំនាញ បទពិសោធន៍ខ្ពស់ និងមានការប្តេជ្ញាចិត្តក្នុងការផ្តល់នូវអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ការចង្អុលបង្ហាញយុទ្ធសាស្ត្រ និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។ សមាជិកក្រុមប្រឹក្សាភិបាលធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព ព្រមទាំងធ្វើឲ្យមានការរីកចម្រើនជាលំដាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ស្ថាប័ន។

លោក Daniel
Poi Yew Fook

អភិបាលឯករាជ្យ

លោក Daniel Poi Yew Fook ជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក. លោកបាននាំមកនូវបទពិសោធន៍ដ៏មានតម្លៃផ្នែកធុរកិច្ច និងការគ្រប់គ្រង ដែលលោកទទួលបានតាមរយៈអាជីពការងាររបស់លោកនៅប្រទេសម៉ាឡេស៊ី។

លោក Daniel Poi Yew Fook បានបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈផ្នែកលក់ និងទីផ្សារ (Professional Diploma in Sales and Marketing) នៅវិទ្យាស្ថានសិក្សាក្រោយឧត្តមសិក្សា និងស្រាវជ្រាវ នៃសាកលវិទ្យាល័យម៉ាឡាយ៉ា (Institut Pengajian Siswazah & Penyelidikan, University of Malaya)។

ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៣ លោកជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Ceria Teguh Sdn. Bhd. នៅប្រទេសម៉ាឡេស៊ី ដែលក្នុងអំឡុងពេលនោះ លោកបានទទួលនូវបទពិសោធន៍ដ៏មានតម្លៃក្នុងការគ្រប់គ្រងធុរកិច្ច និងប្រតិបត្តិការអាជីវកម្ម។ ចាប់តាំងពីឆ្នាំ២០២៤មក លោកបានក្លាយជាម្ចាស់សហគ្រាស Daily Wealth Enterprise នៅប្រទេសម៉ាឡេស៊ី ដោយបន្តចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធុរកិច្ច និងការគ្រប់គ្រងសហគ្រាស។

ដោយផ្អែកលើបទពិសោធន៍យ៉ាងទូលំទូលាយក្នុងផ្នែកភាពជាអ្នកដឹកនាំធុរកិច្ច ការលក់ និងទីផ្សារ ព្រមទាំងការគ្រប់គ្រងសហគ្រាស លោក Daniel Poi Yew Fook បាននាំមកនូវជំនាញវិជ្ជាជីវៈដ៏មានតម្លៃ និងទស្សនៈឯករាជ្យ មកកាន់ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក ដើម្បីគាំទ្រដល់អភិបាលកិច្ច និងទិសដៅយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន។